កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

កម្ពុជាគ្មានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលជាង ២សប្តាហ៍កន្លងមកនេះ ការឆ្លងបានថយចុះជាលំដាប់ ដែលជួនកាលមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយ នៅថ្ងៃទី០៨ កុម្ភៈនេះ។

កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២១ម៉ឺន ៣ពាន់ ៤នាក់ហើយ ។

កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួច មកនេះ ។

ads banner