អភិបាលខេត្តកំពង់ស្ពឺរៀបរាប់ករណីសន្តិសុខក្នុងមូលដ្ឋាន (Video Inside)
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងបញ្ជាក់ជុំវិញករណីសន្តិសុខក្នុងខេតុ្តរបស់ខ្លួន ខណៈអំពើពាក់ព័ន្ធការលួចប្លន់, ការជួញដូរគ្រឿងញៀន ត្រូវបានគេរាយការណ៍មិនសូវលោះមកពីខេត្តដែលព័ទ្ធជុំវិញរាជធានី។
ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលស្ថិតនៅជាប់នឹងរាជធានី។ តើកត្តាសន្តិសុខខេត្តនេះ មានយ៉ាងណាខ្លះ? លោក វ៉ី សំណាង ក្នុងសន្និសីទសារព័ត៌ មាននាទីស្តីការគណរដ្ឋមន្ត្រី បានបកស្រាយមកវិញយ៉ាងនេះ។
ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលធ្លាប់មានសេចក្តីរាយការណ៍អំពីការរកឃើញកន្លែងផលិត គ្រឿងញៀនកែច្នៃគ្រឿងញៀន និងករណីជាច្រើនទៀតពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿង ញៀន, និងជួញដូរគ្រឿងញៀនតាមមូលដ្ឋាន។
សេចក្តីរាយការណ៍បង្ហាញថាភូមិឃុំណា ដែលមានបញ្ហាគ្រឿងញៀន, មូលដ្ឋាននោះ តែងជួបប្រទះនឹងអំពើអសន្តិសុខ និងជាតំបន់ដែល គ្មានសុវត្ថិភាពឡើយ។ ស្នងការនគរបាលខេត្តកំពង់ស្ពឺលោកឧត្តមសេនីយ៍ទោ សម សាមួន ក្នុងការឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាននៅថ្ងៃទី៩កុម្ភៈនេះ បានទទួលស្គាល់ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាចំណោទដ៏ធំមួយ ដែលមិនមែនមានត្រឹមតែក្នុងខេត្តកំពង់ស្ពឺតែមួយនោះឡើយ។
តើខេត្តកំពង់ស្ពឺ មានវិធានការអ្វីដើម្បីដោះស្រាយជុំវិញការបង្ក្រាបករណីគ្រឿងញៀនទាំងនេះ? សួមស្តាប់នូវការពន្យល់ និងបកស្រាយរបស់លោកឧត្តមសេនីយ៍ទោស្នងការខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍ខេត្តកំពង់ស្ពឺ ដើម្បីការកាត់បន្ថយការសេពគ្រឿងញៀន អាជ្ញាធរ ក្នុងឆ្នាំ២០២២ បានដាក់ចេញនូវយុទ្ធនាការការផ្សព្វផ្សាយចំនួន៧ពាន់៦១៧លើក, ការចូលរួមចែកខិត្តបណ្ណជាង៧ម៉ឺនសន្លឹក។ ចំណែកការបង្ក្រាបមានចំនួន៤៣៨ករណី, ឃាត់មនុស្ស ២ពាន់២៥០នាក់, ដកហូតថ្នាំញៀន៦ពាន់២២២កញ្ចប់ក្នុងនោះរួមមានថ្នាំញៀនកញ្ឆាផងដែរ។