គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ 🚊

អត្ថបទដោយ៖
AMS OneMinute

នៅទីក្រុងប៉េកាំង ថ្ងៃទី៩ កុម្ភៈ ២០២៣ សម្តេចតេជោអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនសាងសង់របស់ចិនចំនួនបី ជួបសម្តែងការគួរសម និងបង្ហាញគម្រោងសាងសង់ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើង

ជាលទ្ធផល គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧។ ជាមួយគ្នានេះ នឹងមានការសិក្សាពីផ្លូវរថភ្លឿងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងគម្រោងវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មីនៅជីក្រែង ក្នុងខេត្តសៀមរាប។

សម្តេចតេជោបានស្នើក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនិយោគផ្លូវល្បឿនលឿនធន់ស្រាល ពីរាជធានីភ្នំពេញទៅកានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ 🇰🇭🇨🇳

#ams1minute

ads banner