សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ កុម្ភៈ ២០២៣

១. ក្រុមហ៊ុនចិនបានបញ្ចប់ការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅភ្នំពេញ ហើយបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត – ថ្មីៗ

២. គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៨០% ហើយ- AMS Central

៣. ខែមករា ២០២៣ កម្ពុជានាំចេញអង្ករបានជិត ៤ម៉ឺនតោន ក្នុងទំហំជិត ២៩លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤ គោលដៅ កើនឡើងប្រមាណ ៤៨% នៃការនាំចេញសរុប – ស៊ីស៊ីថាមស៍

៤. អាមេរិក អង់គ្លេស និងអូស្ត្រាលី ធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដើម្បីហាត់សមក្នុងករណីមានជម្លោះជាមួយចិន – Reuters

៥. ចិនថាអាមេរិកកំពុងរំលោភគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងច្បាប់ពាណិជ្ជកម្ម
អន្តរជាតិ ដោយសារតែកំពុងពិចារណាហាមជនជាតិចិនទិញអចលនទ្រព្យនៅអាមេរិក – NDTV

#ams1minute

ads banner