កម្ពុជាគ្រោងធ្វើផ្លូវរថភ្លើងក្រោមដី ពីភ្នំពេញទៅព្រលានយន្តហោះ (Video Inside)

សម្តេចតេជោ ហ៊ុន សែន ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិនបានស្នើឲ្យក្រុមហ៊ុន China Metro Group Limited ធ្វើការសិក្សាពីគម្រោងវិនិយោគផ្លូវល្បឿនលឿនធុនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល ក្នុងរាជធានីភ្នំពេញ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍។

ការស្នើឱ្យមានការសិក្សានេះ គឺនៅក្នុងឳកាសដែលសម្តេចបានអនុញ្ញាតឲ្យម្ចាស់ក្រុមហ៊ុនធំៗចំនួនបីនៅ ក្នុង ប្រទេសចិន នៅថ្ងៃទី៩កុម្ភៈ បានចូលជួបសម្តែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោគ បន្ថែមនៅកម្ពុជា ក្រៅពីការរៀបចំធ្វើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ស្របពេលនឹង មានផ្លូវល្បឿនលឿនក្នុងប្រទេសវៀតណាមពីក្រុងហូជីមិញ-ម៉ុកបាយ។

ក្រុមហ៊ុនទាំង៣នោះរួម មានក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited។ ក្រុមហ៊ុនទាំងបីនេះ មានវត្តមាននៅកម្ពុជារួចមកហើយ និងពួកគេ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមកផងដែរ។

យោងតាមម្ចាស់ក្រុម ហ៊ុនចិនទាំង៣ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិតនឹង ត្រូវចាប់ផ្តើមនៅពាក់ កណ្តាលឆ្នាំ២០២៣នេះ និងគ្រោងនៅឆ្នាំ២០២៧។

ពាក់ព័ន្ធនឹងគម្រោងវិនិយោគផ្លូវល្បឿនលឿនធុនស្រាលពី រាជធានីភ្នំពេញទៅព្រលានយន្តហោះភ្នំពេញ, ក្រុមហ៊ុនចិន បានជំរាបជូនសម្តេចនូវការបញ្ចប់ការសិក្សា លទ្ធភាពគម្រោង សាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូលនូវរបាយការណ៍សិក្សា ទាំងនេះ ជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត ហើយជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ក្នុងនោះ បាននិងកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញលូសំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងខេមរភូមិន្ទនៃខេត្តកោះកុង, ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ads banner