នៅសល់៨៤ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

កម្ពុជាបានបញ្ជាក់ការត្រៀមពង្រាយកម្លាំងសន្តិសុខ១ម៉ឺន៥ពាន់នាក់ ដើម្បីការពារព្រឹត្តិការណ៍ស៊ីហ្គេម ខណៈព្រឹត្តិការណ៍នេះនឹងឈានមកដល់រយៈពេល៨៤ថ្ងៃទៅមុខទៀតនេះ។

ចំនួនកម្លាំងត្រៀមពង្រាយនេះ បានលើកឡើងក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី១០កុម្ភៈឆ្នាំ២០២៣ ក្រោមការអញ្ជើញចូលរួមពីសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ បន្ទាប់ពីព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាទើបបានរៀបចំដោយទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងឆ្នាំ២០២២កន្លងមកនេះ។

កីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងត្រូវចាប់ផ្តើមបើកនៅថ្ងៃទី៥ឧសភា និងបិទទៅវិញក្នុងថ្ងៃទី១៧ ឧសភា ដោយមានការចូលរួមពីប្រទេសទាំង១០របស់អាស៊ាន និងប្រទេសទីម័រខាងកើត។

ads banner