សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រឿងទាក់ទងនឹងបញ្ហាប្រជាជន អ្វីក៏ដោយគឺមិនមែនជារឿងតូចតាចទេ
អត្ថបទដោយ៖
ហេង វណ្ណា
សម្តេចតេជោ ជាមេដឹកនាំបរទេសដំបូងគេ ដែលធ្វើទស្សនកិច្ច ទៅទីក្រុងប៉េកាំងកំឡុងពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ ហើយក៏ជាមេដឹកនាំបរទេសដំបូងគេ ដែលប្រទេសចិនទទួលក្រោយពីបុណ្យចូលឆ្នាំចិន។ ធ្វើមេដឹកនាំ ជួបពិភាក្សាគ្នាលើបញ្ហាផ្លែមៀន គេថាជារឿងតូចតាច។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រឿងទាក់ទងនឹងបញ្ហាប្រជាជន អ្វីក៏ដោយគឺមិនមែនជារឿងតូចតាចទេ គឺជាបញ្ហាធំ។ ជាមួយគ្នានេះ សម្តេចបានលើកឡើងផងដែរថា«កុំសង្ឃឹមលើគ្មានសន្តិភាពគ្រប់គ្រាន់ លើការអភិវឌ្ឍអី តែមានតែត្រៀមបំរុងការខូចខាតនោះទេ»។
សូមទស្សនាកិច្ចសម្ភាសន៍ពិសេស ក្នុងកម្មវិធី “LEADER TALK” របស់វិទ្យុមិត្តភាពកម្ពុជាចិន ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ (មានវីដេអូ)
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។