ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៥៩នាក់ ក្នុងបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១០ ម្សិលមិញ
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៥៩ នាក់ ( ស្រី ៣ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុង ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទំងប្រទេសកម្ពុជា ចំនួន ៣៥ករណី កាលពីថ្ងៃ ទី ១០ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សូមជម្រាប់ថា ជនសង្ស័យទាំង ៥៩នាក់ រួមមាន ៖ ជួញដូរ ១៨ ករណី ឃាត់ ៣២ នាក់ ( ស្រី ២ នាក់ ) , ដឹកជញ្ជូនរក្សាទុក ៦ករណីឃាត់ ៨ នាក់ , ចាត់ចែងសម្រួល ០ ករណី ឃាត់ ២ នាក់ , បើកបរក្រោមឥទ្ធិពល ២ ករណី ឃាត់ ៣ នាក់ , ប្រើប្រាស់ ៩ ករណី ឃាត់ ១៤ នាក់ ( ស្រី ១ នាក់ ) , រួមទាំងសំភារ:មួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។
សកម្មភាពខាងលើ បានធ្វើនៅដប់បួនរាជធានី-ខេត្ត ក្នុងនោះ រួមមាន៖ រាជធានី ភ្នំពេញ , កំពង់ស្ពឺ, កណ្តាល, បាត់ដំបង, ត្បូងឃ្មុំ, ព្រៃវែង, តាកែវ, ព្រះ វិហារ , ឧត្តរមានជ័យ, បន្ទាយ មាន ជ័យ, រតនគិរី, ព្រះ សីហ នុ , ស្វាយរៀង, តាកែវ, ក្នុងនោះ មាន ១៤អង្គភាព បានចូលរួមបង្ក្រាប នគរបាលទាំង ១១អង្គភាព និងកងរាជអាវុធហត្ថ ៣ អង្គភាព ៕ ដោយ៖ ឆៃហួត







