រុស្ស៊ីនឹងកាត់បន្ថយការផលិតប្រេងរបស់ខ្លួន ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែមីនាខាងមុខ ជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់លោកខាងលិចមកលើរុស្ស៊ី
អត្ថបទដោយ៖
AMS OneMinute
ឧបនាយករដ្ឋមន្ដ្រីរុស្ស៊ី លោក Alexander Novak ថាទណ្ឌកម្មនេះនឹងធ្វើឱ្យការវិនិយោគលើវិស័យប្រេងចុះទាប នាំឱ្យមានកង្វះខាតការផ្គត់ផ្គង់ប្រេង និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។
កន្លងមក ប្រទេស G7 និងសហភាពអឺរ៉ុបបានកំណត់តម្លៃលក់ប្រេងម៉ាស៊ូតរុស្ស៊ីលើទីផ្សារត្រឹម ១០០ដុល្លារ ក្នុងមួយបារ៉ែល និង ៤៥ដុល្លារ ក្នុងមួយបារ៉ែលចំពោះប្រេងដែលចម្រាញ់ហើយ។ ថ្មីៗនេះ អឺរ៉ុបក៏បានបន្ថែមការហាមឃាត់ថ្មី ដែលកំណត់តម្លៃលក់របស់ប្រេងរុស្ស៊ីដែលដឹកជញ្ជូនតាមសមុទ្រត្រឹម ៦០ដុល្លារក្នុងមួយបារ៉ែល – Reuters