កវីនិពន្ធ អ៊ុន សុខហ៊ាង៖ អ្នកអាន គួរតែជ្រើសរើសរកសៀវភៅដែលបានសរសេរ និងសម្រិត សម្រាំង ពី អ្នកនិពន្ធល្បីៗ

អត្ថបទដោយ៖
CPA

ភ្នំពេញ ៖ វិស័យតែងនិពន្ធនៅកម្ពុជា មានសន្ទុះកើនឡើងជាលំដាប់ ហើយអ្នកអានក៏ងាកបែរមកកាន់សៀវភៅអាន មានចំនួនច្រើន ឡើងៗ ជាពិ សេសកំណាព្យខ្មែរ ក៏មានសន្ទុះ អានច្រើនឡើងដែរ ហើយនៅពិព័រណ៍សៀវភៅកម្ពុជាម្តងៗ ក៏ មានអ្នកអានជាច្រើន បាន ជាវសៀវភៅកំ ណា ព្យច្រើនផងដែរ។ នេះបើតាមការអះអាងពីកវីនិពន្ធ អ៊ុន សុខហ៊ាង។

កវីនិពន្ធ អ៊ុន សុខហ៊ាង មានស្រុក កំណើត នៅ ក្នុង រាជធានីភ្នំពេញតែម្តង ដែល កាលពីកុមារពភាព ក្នុង អំឡុងឆ្នាំ១៩៧០-១៩៧៥ លោករៀននៅបឋមសិក្សាក្បាលថ្នល់។ ក្នុងឆ្នាំ១៩៧៥-១៩៧៩ កុមាររូបនេះត្រូវពួកអង្គការអាវខ្មៅជម្លៀសទៅរស់នៅភូមិកណ្ដាល ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្ដព្រៃវែង។
ដោយ គុណទឹកដោះម្ដាយថ្លៃ បាននាំជីវិតលោកឱ្យបានវិលត្រឡប់មករស់នៅទីក្រុងសាជាថ្មី។ ពីឆ្នាំ១៩៨១-១៩៨៣ យុវជន អ៊ុន សុខហ៊ាងបានចូលរៀននៅសាលាកម្រិតសិក្សាទី១ ក្នុងសង្កាត់ច្បារអំពៅទី១។ លុះឆ្នាំ១៩៨៣-១៩៨៨ សាលារៀនសាធារណរដ្ឋគូបាម ធ្យ ម សិក្សា កម្រិតទី២ ដែលបច្ចុប្បន្ននេះជា វិទ្យាល័យ ច្បារ អំពៅ។

៩ទ្រនំផ្ទំចិត្ត ក្រោយពីបញ្ចប់ការសិក្សានៅសាលាកម្រិត២ ឆ្នាំ១៩៨៨ លោកជាប់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយ រៀនត្រៀមភាសាវៀតណាមនៅ សាលារៀនបឹងកេងកង។
ឆ្នាំ១៩៨៩ លោកបានសិក្សាវគ្គបំពាក់បំប៉នទ្រឹស្ដី នយោបាយ នៅ សាកល វិទ្យាល័យភ្នំពេញ។ ឆ្នាំ១៩៨៩ លោកបានបន្ដការសិក្សានៅសា ធារណរដ្ឋ សង្គមនិយមវៀតណាម នៅសាលារៀនចំណេះទូទៅមិត្ដភាពកម្ពុជា-វៀតណាម សឺនតី រដ្ឋធានីហាណូយ។ ឆ្នាំ១៩៩៣ លោកបន្តសិក្សានៅមហាវិទ្យាល័យពពហុបច្ចេកទេស ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាមបន្តទៀត។

ក្រោយពីបានបញ្ចប់ការសិក្សានៅប្រទេសវៀតណាម មកប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៣-១៩៩៥ កវីនិពន្ធ អ៊ុន សុខហ៊ាង បានសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ភ្នំពេញ ជំនាញវិស្វករ ទេពកោសល្យ គីមី ចំណីអាហារ។ បច្ចុប្បន្ន លោកក៏ ជាមន្ដ្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេសនៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសមាជិកសមាគម អ្នកនិពន្ធ ខ្មែរ។

កវីនិពន្ធ អ៊ុន សុខហ៊ាង មានស្នាដៃ និពន្ធសំខាន់ៗជាច្រើន ដែល ក្នុងនោះ មានដូចជា ឆ្នាំ២០១៥ បានទទួលជ័យលាភី និងពានរង្វាន់ ក្នុ ងប្រលោម លោកខ្លីរឿង «ទឹក ដោះ ម្តាយថ្លៃ» ក្នុងមហោស្រព អក្សរសិល្ប៍ ទន្លេមេគង្គ លើកទី៦ ចំនួន៦ ប្រទេស មានកម្ពុជា ឡាវ ចិន មីយ៉ាន់ម៉ា ថៃ និង វៀតណាម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
ឆ្នាំ ១៩៩៧ បានទទួលជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុង ប្រលោម លោករឿង «ថ្ងៃមិនរុះរោយ » ក្នុងមហោស្រព អក្សរសិល្ប៍ ទូទាំង ប្រទេស ពានរង្វាន់ «៧មករា» លើកទី១ ក្នុងចំណោមស្នាដៃ ដាក់ប្រឡង ចំនួន ១១៧វណ្ណកម្ម។ ឆ្នាំ១៩៩៥ បានទទួលជ័យលាភី ចំណា ត់ ថ្នាក់លេខ៥ ក្នុង ប្រលោម លោករឿង «រាត្រីស្ងប់ស្ងាត់» ក្នុងមហោស្រព អក្សរសិល្ប៍ ទូទាំង ប្រទេស ពានរង្វាន់ «ព្រះសីហនុរាជ» លើកទី១ ក្នុងចំណោម បេក្ខជន ៩៦នាក់។
ឆ្នាំ ១៩៨៩ បានទទួលជ័យលាភី ចំណាត់ថ្នាក់លេខ៣ ក្នុង ប្រលោមលោក រឿង «រលកសមុទ្រ» ក្នុងមហោស្រព តែងនិពន្ធ អក្សរសិល្ប៍ រដ្ឋធានីភ្នំពេញ រង្វាន់អក្សរសិល្ប៍ « រដ្ឋធានី ភ្នំពេញ » មាន ប្រលោមលោក ខ្នាតវែង ១៩រឿង និងគំនូរ អាហ៊ីវស ២០ផ្ទាំង។ ឆ្នាំ ១៩៨៤-១៩៩៤ បានបង្កើតស្នាដៃជាច្រើនដូចជា រូបត្លុក ទិតៀន កំណាព្យ រឿងខ្លី ល្បងប្រាជ្ញា រឿងកំប្លែង ចុះផ្សាយ ស្ទើរគ្រប់ លេខ តាម ទំព័រ កាសែតកម្ពុជា មានរឿងខ្លី «យប់ហួស អធ្រាត្រ» រឿង «ឱ! ព្រហ្មចារីយ៍ » រឿង «ទឹក បឹង ទន្លេសាប » និងរឿង «លោហិតតែមួយ»។

ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩៨៧ លោកទទួលបានការប្រសិទ្ធនាមជា «អ្នកនិពន្ធ វ័យ ក្មេង» ដោយចុះ ផ្សាយ ក្នុង ទំព័រ ទស្សនាវដ្ដី កម្ពុជា លេ ខ ២/១៨-១៩៨៧។ ឆ្នាំ ១៩៨៧ ប្រលោមលោករឿង «ចូលជ្រៅក្នុងបេះដូង » បានចេញផ្សាយតាមទំព័រ ព្រឹត្ដិបត្រ របស់ សមាគមយុវជនក្រុង ភ្នំពេញ ចាប់ពី លេខ៣ ឆ្នាំ១៩៨៦ ដល់លេខ១២ ឆ្នាំ១៩៨៧។ ឆ្នាំ១៩៨៦ ទទួលជ័យលាភី ចំណាត់ថ្នាក់លេខ១ និទ្ទេសល្អប្រសើរក្នុង ប្រលោម លោក រឿង «ចូលជ្រៅក្នុងបេះដូង » រង្វាន់អក្សរសិល្ប៍ «យុវជន រដ្ឋធានី ភ្នំពេញ» ក្នុងការប្រឡងជ្រើសរើសរក អ្នក ដែល មាន ស្នាដៃពូកែៗ ក្នុងការ តែង និពន្ធរឿង និងអត្ថបទផ្សេងៗរបស់ គណៈ កម្មា ធិការ យុវជន បដិវត្ដ ក្រុងភ្នំពេញ។
ឆ្នាំ ១៩៨៦ បានទទួលជ័យលាភី ចំណាត់ថ្នាក់លេខ២ ក្នុង ការ ប្រឡងប្រណាំងជ្រើសរើសសិស្សពូកែ ផ្នែកតែងសេចក្ដី ប្រចាំរដ្ឋធានី ភ្នំពេញ ក្នុងចំណោមបេក្ខជន ៥៤នាក់ ពិន្ទុ៨,០០។ ឆ្នាំ១៩៨៥ បានទទួលជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុង ការ ប្រឡងប្រណាំងជ្រើ សរើសសិស្សពូកែ ផ្នែកតែងសេចក្ដីប្រចាំ រដ្ឋធានី ភ្នំពេញ ក្នុង ចំណោមបេក្ខជន ៦០នាក់ ពិន្ទុ ៨,៧៥។

ក្រោយពីប្រឡូកក្នុងវិស័យតែងនិពន្ធនៅកម្ពុជា ជាង៤ទសវត្សរ៍ កវីនិពន្ធ អ៊ុន សុខហ៊ាង យល់ឃើញដូច្នេះថា ៖ «វិស័យតែងនិពន្ធបានផ្តល់គុណតម្លៃយ៉ាងល្អប្រសើរណាស់សម្រាប់សង្គមជាតិនៅពេលបច្ចុប្បន្ន និងថ្ងៃអនាគត ពីព្រោះប្រទេសមានសន្តិភាព មានការលូតលា ស់ នោះត្រូវតែមានការអភិវឌ្ឍផ្នែកផ្នត់គំនិតជាមុន ទើបប្រទេសជាតិមានភាព ទំនើប ស៊ីវិល័យ ដូចអរិយធម៌បរទេស»។

លោកបានបន្ថែមថា ក្នុងនោះ កត្តាមនុស្ស ជា ធនធានដ៏ចាំបាច់ ដែលត្រូវតែកែប្រែ ផ្លាស់ប្តូរគំនិតជាជំហានៗ ទោះបីក្នុងនោះមានភាពអវិជ្ជមានខ្លះទៅលើ វិស័យនេះក៏ពិតមែន ក៏ប៉ុន្តែពុំបានបណ្តាលឱ្យរងប៉ះពាល់ដល់សង្គមជាតិឡើយ។

កវីនិពន្ធ អ៊ុន សុខហ៊ាង បានផ្ដល់គតិថា ៖ «ខ្ញុំមានគំនិតថា បើមិត្តអ្នកអានចង់ជាវសៀវភៅល្អៗ នោះគួរតែជ្រើសរើសរកសៀវភៅដែលបានសរសេរ និងសម្រិត សម្រាំង ពី អ្នកនិពន្ធល្បីៗ មានបទពិសោធសរសេរមិនតិចជាង១០ឆ្នាំ ហើយមើលលើមាតិកាសៀវភៅផងដែរ មិ នថាឡើយ ប្រលោមលោក កំណាព្យ និងទស្សនវិជ្ជា»។
ចំពោះអ្នកចង់ក្លាយជាអ្នកនិពន្ធ លោកបានលើកឡើងថា បើចង់ក្លាយជាអ្នកនិពន្ធ កវីឆ្នើម ឬជាកវីនិពន្ធអាជីព នោះភាពចាំបាច់ ត្រូវតែអា នសៀវភៅឱ្យបានច្រើន យ៉ាង ហោច ណាស់ ពី១ ០០០ ក្បាលឡើងទៅ និងហាត់សរសេរ ពីរឿងខ្លី អត្ថបទខ្លី កំណាព្យខ្លី ពង្រីកគំនិតឱ្យ បានជាប្រចាំ ហើយ ត្រូវតែរៀនអង្កេត តាមដាន បរិបទសង្គម ព័ត៌មានសង្គម ជីវិតប្រចាំថ្ងៃ ដើម្បីមកបង្កើតបានពុទ្ធិ ទុន នៃការសរសេរ៕
ផហ៊ួន ស៊ីឡូន

ads banner