បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបង្ហាញការប្រៀបធៀបការលះបង់២ ដែលមានលក្ខណៈខុសគ្នា (Video Inside)
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញការប្រៀបធៀប២ខុសគ្នារវាងការលះបង់ដើម្បីជាតិ និងការលះបង់ដើម្បីលាភសក្ការៈបុណ្យសក្តិ។ ប្រសាសន៍បង្ហាញការប្រៀបធៀបនេះ បានធ្វើក្នុងឱកាសជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានានា វត្តភ្នំសុពណ៌កាទ្បី ស្ថិតក្នុងចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣។
បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងនូវការលះបង់របស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នដោយប្រើជីវិតធ្វើជាដើមទុន ដើម្បីរំដោះពលរដ្ឋចេញរួចផុតពីរបបកាប់សម្លាប់ប៉ុលពត…ចំណែកមេខ្លោងប្រឆាំងនៅក្រៅស្រុក បាននិយាយអំពីការលះបង់ទ្រព្យសម្បត្តិរបស់ខ្លួននៅប្រទេសបារាំង ដើម្បីមកយកតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាអំពើលះបង់ជីវិតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បាន ទទួលមកវិញនូវការជឿទុកចិត្ត និងការគោរពរាប់អានពីពលរដ្ឋក្នុងស្រុក…ចំណែកអំពើគិតតែ ប្រយោជន៍សួនតួបុគ្គល គឹមិនបានទទួលផលល្អនោះឡើយ។