នៅសល់៨០ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)
ប្រទេសសិង្ហបុរី គ្រោងនឹងបញ្ជូនអត្តពលិករបស់ខ្លួនប្រមាណជាង ៥១៧នាក់ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្នុងប្រទេសកម្ពុជាដែលនៅសល់តែ៨០ថ្ងៃទៀតតែប៉ុណ្ណោះ។
ការបញ្ជូននេះមានចំនួនច្រើនជាងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្នុងប្រទេសវៀតណាមកាលពីឆ្នាំ២០២១ ដែលពេលនោះ ប្រទេសសិង្ហបុរីបានបញ្ជូនអត្តពលិក ចំនួន ៤២៤នាក់នោះទេ។ សិង្ហបុរីក្នុងការប្រកួតក្នុងប្រទេសវៀតណាមបានបញ្ចប់ក្នុង ចំណាត់ថ្នាក់លេខ៥ លើតារាងមេដាយ ដែលនៅពេលនោះសឹង្ហបុរី ដណ្តើមបានមេដាយសរុប ១៦៦ គ្រឿង។
កម្ពុជាខកខានមិនបានធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមនេះក្នុងអម្លុងពេល៦៤ឆ្នាំ ដោយសារតែស្ថានការណ៍វិវត្តន៍មិនទៀងទាត់កើតឡើងក្នុងប្រទេសកម្ពុជា។ ក្រោយប្រទេសកម្ពុជា ចាប់ផ្តើមមានសន្តិភាពសាឡើងវិញក្រោមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នោះមក, កម្ពុជាក៏នៅមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាជាអន្តរជាតិ ក្នុងតំបន់នោះផងដែរ ប៉ុន្តែនៅក្នុងខែឧសភាឆ្នាំ២០២៣ ដែលជិតមកដល់នេះ កម្ពុជាបានត្រៀមរៀបចំខ្លួនរួចរាល់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម ជាលើកដំបូង។