រោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹកដំបូងគេរបស់រុស្ស៊ី ចាប់ផ្តើមធ្វើដំណើរទៅកាន់គោលដៅនៅឆ្នេរសមុទ្រអាក់ទិក

រុស្ស៊ី៖ រោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹកដំបូងគេរបស់រុស្ស៊ី នៅថ្ងៃសុក្រសប្តាហ៍នេះ បានធ្វើដំណើរទៅកាន់គោលដៅរបស់វាហើយ គឺនៅឆ្នេរសមុទ្រអាក់ទិក ដែលជាគម្រោងមួយត្រូវបានអ្នកបរិស្ថានរិះគន់ថា មិនមានសុវត្ថិភាព ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី រោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹកនេះ បានចាប់ផ្តើមចេញដំណើរពីកំពង់ផែតំបន់អាក់ទិកឈ្មោះ ម៉ួម៉ាន់ នៅឧបទ្វីបកូឡា ក្នុងដំណើររយៈពេល៣សប្តាហ៍ទៅកាន់ទីក្រុង ប៉េវិក នៅឧបទ្វីប ឈូកកូតតា ដែលមានចម្ងាយជាង៤.៩០៨គីឡូម៉ែត្រនៅទិសខាងកើត ។

រោងចក្រ Akademik Lomonosov គឺជាកប៉ាល់សណ្តោងខ្នាតធំប្រវែង១៤០ម៉ែត្រ ដែលផ្ទុកម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរកម្លាំង៣៥មេហ្គាវ៉ាត់ចំនួនពីរគ្រឿង ។ គោលបំណងរបស់វា គឺផ្តល់ថាមពលសម្រាប់តំបន់នេះ ដោយជំនួសរោងចក្រថាមពលនុយក្លេអ៊ែរប៊ីលីប៊ីណូនៅឧបទ្វីបឈូកកូតតា ដែលនឹងត្រូវវាយចោល ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner