ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេ៉រិកបញ្ឈប់ការជ្រៀតជ្រែក និងបំភ្លៃការពិត ជុំវិញភាពតានតឹងនៅទីក្រុងហុងកុង
ចិន៖ ប្រទេសចិនបានបដិសេធនូវការអត្ថាធិប្បាយដែលមិនមានទំនួលខុសត្រូវ ដែលធ្វើឡើងដោយអ្នកនយោបាយអាមេ៉រិក ទាក់ទិននឹងបញ្ហាក្រុងហុងកុង ដោយនិយាយថា ការប៉ុនប៉ងរបស់ពួកគេ ដើម្បីជះឥទ្ធិពលដល់ទំនាក់ទំនងចិនជាមួយអ្នកដទៃ គឺជារឿងដែលមិនអាចទទួលយកបាននោះទេ នេះបើតាមអ្នកនំាពាក្យក្រសួងការបរទេសចិនលោក Geng Shuang នៅក្នុងថ្ងៃសុក្រុនេះ ។
ការកត់សម្គាល់បែបនេះរបស់លោក Geng Shuang បានកើតមានឡើងក្រោយប្រធានព្រឹទ្ធសភានៃគណបក្សសាធារណៈរដ្ឋលោក Mitch McConnell បានចុះផ្សាយនៅអត្ថបទមួយ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះថា អំពើហិង្សានៅក្នុងទីក្រុងហុងកុង គឺជាលទ្ធផលនៃការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលកណ្តាល ហើយថែមទំាងអំពាវនាវឱ្យប្រទេសដទៃទៀតកំណត់ខ្សែបន្ទាត់រវាងចិន ក៏ដូចជាប្រព័ន្ធអន្តរជាតិសេរី និងយុត្តិធម៌ ។
អ្នកនំាំពាក្យក្រសួងការបរទេសចិនរូបនេះបានគួសបញ្ជាក់ទៀតថា ការកត់សម្គាល់ខាងលើពីសំណាក់អ្នកនយោបាយអាមេ៉រិក គឺជាការលុបបំបាត់ឧក្រិដ្ឋកម្មហិង្សាដែលជាការតស៊ូដើម្បីសិទ្ធិមនុស្ស និងសេរីភាព ហើយបានបកស្រាយខុសនូវចេតនារបស់ការងាររបស់ប៉ូលិសហុងកុងថា ជាការបង្រ្កាបដោយហិង្សា នៅពេលដែលប៉ូលិសគ្រាន់តែអនុវត្តច្បាប់ប្រយុទ្ធប្រឆំាងនឹងឧក្រិដ្ឋកម្ម ក៏ដូចជាលើកកម្ពស់សណ្តាប់ធ្នាប់សង្គម ។ ជាមួយគ្នានេះ លោក Geng ក៏បានធ្វើការសង្កត់ធ្ងន់ដោយជម្រុញឱ្យសហរដ្ឋអាមេ៉រិកបញ្ឈប់ការជ្រៀតជ្រែក និងបំភ្លៃការពិតផងដែរ ៕ធ.ដ




