កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាថ្មីទៀតចូលក្នុងសមុទ្រជប៉ុន ស្របពេលកិច្ចចរចានុយក្លេអ៊ែរជាប់គាំង

កូរ៉េខាងជើង៖ យោងតាមប្រភពពីយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ របបដឹកនំាំទីក្រុងព្យុងយ៉ាងបានបន្តធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន២គ្រាប់ជាថ្មីទៀត ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន ។

ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ គឺជាការធ្វើតេស្ដ មីស៊ីលលើកទី៧ហើយ ចាប់តាំងពីប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ និងមេដឹកនំាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជួបគ្នានៅឯតំបន់ព្រំដែនអន្តរកូរ៉េ កាលពីខែមិថុនាកន្លងទៅ និងក្រោយពេលកិច្ចចរចានុយក្លេអ៊ែររវាងប្រទេសទំាងពីរបានជាប់គំាង ។

ប្រភពខាងលើបានឱ្យដឹងទៀតថា មីស៊ីលរបស់កូរ៉េខាងជើងដែលបានបាញ់សាកល្បងនៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) គឺជាប្រភេទមីស៊ីលតែមួយដែលរដ្ឋកុម្មុយនីស្តមួយនេះបានបាញ់តេស្តកាលពីប៉ុន្មានសប្ដាហ៍មុន ហើយមីស៊ីលទាំងពីរគ្រាប់នេះត្រូវបានបាញ់ចេញពីតំបន់ Sondok ខេត្ត Hamgyong ខាងត្បូង មុននឹងវាធ្លាក់ចូលសមុទ្រជប៉ុន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner