ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ជំរុញមន្ត្រីបក្ស ប្រជាជន សាងអំពើល្អគ្រប់ពេល
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានរំលឹកនិងជំរុញមន្ត្រីគណបក្សប្រជាជនកម្ពុជា ឱ្យ សាង អំពើល្អគ្រប់ពេលវេលា ដើម្បីទទួលបានការគាំទ្រនិងការ បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត។

ការរំលឹករបស់ឯកឧត្តម ឃួង ស្រេង បានឡើង ក្នុងពិធីសំណេះ សំណាល ជាមួយសមាជិកគណបក្ស ក្រុមការងារគណបក្ស ចុះជួយ មូលដ្ឋានខណ្ឌពោធិសែនជ័យ ចំនួន ៥៣២នាក់ នាល្ងាចថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ លាភមង្គល ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្នុងនាមមន្ត្រីរបស់ គណបក្ស ប្រជាជនកម្ពុជា យើងត្រូវបម្រើប្រជាពលរដ្ឋ ឱ្យ បាន គ្រប់ពេលវេលា មិនមែនធ្វើឡើងតែពេលបោះឆ្នោតនោះទេ ។សូមឱ្យ រក្សាអំពើល្អនេះ រហូតតទៅ ដើម្បីទាញយកបេះដូងពួកគាត់ឱ្យ គោរព អាណិត ស្រលាញ់ និងជឿទុកចិត្ត មកលើមន្ត្រីគណបក្សប្រជាជន កម្ពុជារបស់យើង។ ក្នុងនាមសមាជិកបក្សប្រជាជនកម្ពុជា សូមបង ប្អូនជួយផ្សព្វផ្សាយពីការពិត នូវស្នាដៃរបស់គណបក្សយើងឱ្យ គេបានដឹង ដើម្បីវាយបក ចំពោះការឃោសនាភូតកុហករបស់ ពួក អគតិមួយចំនួន។

ឯកឧត្តម ឃួង ស្រេង បន្ថែមទៀតថា ប្រទេសជាតិមាន សន្តិភាព ពេញលេញទើបយើងគ្រប់គ្នា មានឱកាសក្នុងការរកស៊ីទទួលទាន និងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនរុងរឿងបាន។ដូច្នេះត្រូវគ្នារក្សា សន្តិភាពនេះ ឱ្យបានគង់វង់។សូមឱ្យ សមាជិកម្នាក់ក្លាយជា សន្លឹក ឆ្នោតមួយ សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោ ត២០២៣ខាងមុខនេះ៕ ដោយ៖ ថេត វិចិត្រ,ហេង សម្បត្តិ

