មន្ត្រីជំនាញកម្ទេចសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក មានផ្ទុក ជំងឺ ប៉េស្រ្តអាហ្រ្វិកជាងមួយតោនកន្លះ

ភ្នំពេញ៖មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រី ជំនាញ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួង កសិកម្ម នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះ បានដុតបំផ្លាញ ចោល សាច់ ជ្រូក និងសរីរាង្គជ្រូកបង្កកសរុប ១.៧៦០គីឡូក្រាម នៅទីលាន ចាក់ សំរាម នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ឯកឧត្តម ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃ អគ្គ នាយកដ្ឋាន ក.ប.ប. និងលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វបានអញ្ជើញចូលរួមក្នុងពិធីនេះ។

ឯកឧត្តម ប៊ុន ចំរើន បានបញ្ជាក់ថា មន្ត្រីស៊ើបអង្កេត នៃអគ្គនាយក ដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្រ្តីអគ្គនាយក ដ្ឋានជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះ ប្រតិបត្តិ ការ ត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយផលិតផល សាច់សត្វស្រស់ បង្កក ជាច្រើនកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។គោលបំណង នៃការចុះត្រួតពិនិត្យ ត្រូវបានផ្តោតសំខាន់ ទៅលើការស្វែងរកវត្តមាន សារធាតុគីមីហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការ ចម្លងចូលនូវ បាក់តេរី និងរោគរាតត្បាតផ្សេងៗ និងភាពអនុលោមទៅនឹង បទប្បញ្ញត្តិបច្ចេកទេស ជាធរមាន លក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងរក្សាស្តុកទុក សាច់ស្រស់ឬបង្កក និងផលិតផលសាច់។

ក្នុងសកម្មភាពនេះបានរកឃើញសាច់ជ្រូក និងសរីរាង្គជ្រូកចំនួន ៨៨ក្បាល ស្មើនឹង ១.៧៦០គីឡូក្រាមមាន ផ្ទុកជំងឺប៉េស្ត្រ អាហ្រិ្វ ក ខូច គុណភាព គ្មានសុវត្ថិភាពបន្ទាប់ពី លទ្ធផល វិភាគរបស់មន្ទីរ ពិសោធន៍វីរុសសាស្ត្រ នៃវិទ្យាស្ថានស្រាវ ជ្រាវ សុខភាពសត្វ និង ផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីលទ្ធផលនេះទើបសមត្ថកិច្ចជំនាញយកមកកម្ទេចចោលនាពេលនេះ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner