រុស្ស៊ីប្រកាសជំហរចង់ជួយកម្ពុជាលើវិស័យការពារជាតិ (Video Inside)

មន្ត្រីរុស្ស៊ីបានថ្លែងប្រកាសជំហរត្រៀមខ្លួន សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យយោធា ជាមួយប្រទេសកម្ពុជា ក្នុងករណីដែលកម្ពុជា ត្រូវការបទពិសោធន៍ និងបច្ចេកទេសលើវិស័យ ការពារជាតិនេះ។

វរសេនីយ៍ឯករុស្ស៊ីលោក Sergei Shumilin ជំនួយការអនុព័ន្ធផ្នែកយោធា នៃស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា ក្នុងសន្និសីទកាសែតមួយនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ បានថ្លែងថា ប្រសិនបើកម្ពុជា ត្រូវការជំនួយក្នុងវិស័យយោធាណាមួយពីប្រទេសរុស្ស៉ី នោះគឺរុស្ស៉ី ត្រៀមខ្លួនបើកចំហរដើម្បីផ្ដល់ជំនួយនេះ។

ប្រទេសរុស្ស៉ី គឺជាមិត្តដ៏ល្អរបស់កម្ពុជាតាំងពីអតីតកាល។ រុស្ស៊ីក៏ជាប្រទេសមួយដែលបានចូលរួម នឹងខិតខំស្វះស្វែងរកសន្តិភាពនៅកម្ពុជា ឈានដល់កិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីស និងបានបញ្ជូនកងទ័ពមួកខៀវ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិមកជួយកម្ពុជា ដើម្បីរៀបចំដំណើរការបោះឆ្នោតសកលលើកដំបូង ក្នុងអំឡុងឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៣។

ads banner