នៅសល់៧៧ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)
អត្ថបទដោយ៖
Apsara Net
ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត២៣ថ្ងៃមកហើយ។ កម្ពុជានៅសល់រយៈពេល៧៧ថ្ងៃទៀតដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំលើកដំបូងនៃកីឡាស៊ីហ្គេមលើកទី៣២។
គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ៧៧ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។
មន្ត្រីរៀបចំកីឡាបានថ្លែងថានៅថ្ងៃទី២៥ មេសា ឆ្នាំ២០២៣, កម្ពុជានឹងរៀបចំទទួលភ្ញៀវបរទេសដែលនឹងមកដល់ជាបណ្តើរៗ និងនៅថ្ងៃទី២៩មេសានឹងត្រូវចាប់ផ្តើមការប្រកួតបាល់ទាត់ និងរហូតដល់ថ្ងៃទី៥ឧសភាឆ្នាំ២០២៣ នឹងមានការៀបចំពិធីប្រកាសដ៏ធំនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ មុខកីឡាដែលនឹងត្រូវដាក់ចេញប្រកួតទាំងអស់ ក្នុងកីឡាស៊ីហ្គេម ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ មានទាំងអស់ចំនួន៣៧ប្រភេទកីឡា។