កម្ពុជាបញ្ជូនកម្លាំង៩៨នាក់ផ្នែកកម្ទេចគ្រឿងផ្ទុះទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (Video Inside)
កម្ពុជាបានបញ្ជូនជាលើកដំបូងនូវកងទ័ពមួកខៀវជិត ១០០នាក់ផ្នែកកំទេចគ្រឿងផ្ទុះ ទៅបំពេញបេសកកម្មមនុស្សធម៌នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺជាបេកកម្មមីនូស្កា MINUSCA ដែលចាប់ផ្តើមតាំងពីឆ្នាំ២០១៤ ដែលជាបេសកកម្មមានគោលបំណងទប់ស្កាត់អំពើហិង្សា, ការពារជនស៊ីវិល និងគាំទ្រអន្តររដ្ឋាភិបាល ដែលមិនទាន់រឹងមាំនៅទីនោះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងពិធីជូនដំណើរកងកម្ទេចគ្រឿងផ្ទុះនៅថ្ងៃទី២១កុម្ភៈ បានថ្លែងបញ្ជាក់ថាកម្លាំងបញ្ជូននេះ គឺជាកម្លាំងលើកដំបូងរបស់ កម្ពុជាដើម្បីការកម្ទេចគ្រឿងផ្ទុះ។
សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលជាប្រទេសដ៏ក្រីក្របំផុតក្នុងសកលលោក បានរងនឹងវិបត្តិសង្គ្រាមស៊ីវិលក្នុងស្រុករវាងរដ្ឋាភិបាល និងពួកឧទ្ទាមច្រើនក្រុម។ សង្គ្រាមស៊ីវិលនោះហើយ បានធ្វើឱ្យសាធារណរដ្ឋអាហ្វ្រិកកណ្តាល ជាប្រទេសដែលមានសេចក្តីរាយការណ៍អំពីវិបត្តិធ្ងន់ធ្ងរនៃកត្តាមនុស្សធម៌។ វិបត្តិនោះបានបង្ខំឱ្យមានពលរដ្ឋត្រូវផ្លាស់ប្តូរទីលំនៅដោយបង្ខំ ដែលបង្កើនជាសំពាធការតែធ្ងន់លើធនធាន និងជីវិតរស់នៅ តាមសហគមន៍ និងនៅក្នុងប្រទេស។