កម្ពុជារំពឹងថានឹងត្រូវបានដកឈ្មោះចេញពីបញ្ជីប្រផេះអង្គការ FATF (Video Inside)

កម្ពុជាកំពុងរង់ចាំដំណឹងល្អមួយទាក់ទងនឹងក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ FATF ដែលត្រៀមប្រកាសដកឈ្មោះកម្ពុជាចេញពីបញ្ជីប្រផេះរបស់ខ្លួន។ កម្ពុជាត្រូវបានដាក់ក្នុងបញ្ជីប្រផេះជាលើកទី២របស់អង្គការ FAFT ក្នុងឆ្នាំ២០១៩។

ដើម្បីការដកឈ្មោះកម្ពុជាចេញពីបញ្ជីប្រផេះនោះ, អង្គការហិរញ្ញវត្ថុអន្តរជាតិ FATF បានស្នើកម្ពុជាត្រូវបង្កើនការបង្ក្រាបអំពើជួញដូរមនុស្សខុសច្បាប់ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ និងបញ្ហាគ្រឿងញៀននោះជាដើម។ យ៉ាងហោចមានផែនការសកម្មភាពចំនួន១៤ចំណុចដែលអង្គការ FATF បានជំរុញកម្ពុជាក្នុងការអនុវត្ត ដើម្បីការនាំកម្ពុជាចាកចេញពីបញ្ជីប្រផេះនេះ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២កុម្ភៈ។

ការដកឈ្មោះកម្ពុជាចេញពីបញ្ជីប្រផេះ នៃអង្គការការងារហិរញ្ញវត្ថុអន្តរជាតិ FATF ត្រូវគេរំពឹងថានឹងជួយកម្ពុជាឱ្យកាន់តែប្រសើរលើដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយកម្ពុជានឹងអាចដោះចេញបាននូវរបាំងផ្នែកហិរញ្ញវត្ថុក្នុងការទាក់ទាញវិនិយោគ និងពាណិជ្ជកម្មពីបរទេសមកកាន់ប្រទេសកម្ពុជា។

ads banner