សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ កុម្ភៈ ២០២៣
១. កម្ពុជាប្រមូលបានសំណាក “កេសរកូល ឬផ្កាអ័រគីដេព្រៃ” ៥ពាន់ ស្មើនឹង២១០ប្រភេទ អាចច្រើនជាងឡាវ ថៃ និង វៀតណាម – ស៊ីស៊ីថាមស៍
២. សប្ដាហ៍ទី៣ ខែកុម្ភៈ កម្ពុជាទទួលបានទេសចរជាង ៣៦ ម៉ឺននាក់, ភ្ញៀវបរទេសខាងក្នុងប្រទេសជាង ៤ម៉ឺន៦ពាន់នាក់ – រស្មីកម្ពុជា
៣. រោងចក្រ ផលិត ទឹកស្អាត ធំ បំផុត នៅ កម្ពុជា ដែលមានទីតាំងស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានតម្លៃជិត ៤០០លានដុល្លារ នឹងដំណើរការនៅត្រីមាសទី២ – ថ្មីៗ
៤. កូរ៉េខាងជើង ថាការថ្កោលទោសរបស់ប្រមុខ UN មកលើការបាញ់តេស្តមីស៉ីលបាលិស្ទីករបស់ខ្លួន គឺជារឿងអយុត្តិធម៌ – AFP
៥. សហភាពអឺរ៉ុប ខិតកាន់តែជិតដល់ការដាក់ចេញនូវកញ្ចប់ទណ្ឌកម្មទី១០ ប្រឆាំងនឹងរុស្ស៊ី ហើយសង្ឃឹមថានឹងយកឈ្នះលើភាពខ្វែងគំនិតគ្នាលើការហាមឃាត់ការនាំចូលកៅស៊ូ និងពេជ្ររបស់រុស្ស៊ី – Salt Wire