ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពិនិត្យឃើញមានប្រើប្រាស់សារធាតុញៀន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ នៅម៉ោង០១និង៤០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវសហពន្ធ័រុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ចាន់ ថា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភុមិអណ្តូង សង្កាត់កាកាប ខណ្ឌព្រែកព្នៅ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលទឹកថ្លា បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យកំពុងជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានយើងធ្វើការត្រួតពិនិលើដងខ្លួន រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ
