ប្រមុខការទូតកូរ៉េខាងជើងព្រមានថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យស្ថានភាពបច្ចុប្បន្នកាន់តែដុនដាបខ្លាំង

កូរ៉េខាងជើង៖ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេ៉រិកប្រឆំាងនឹងកូរ៉េខាងជើង នឹងមិនអាចធ្វើឱ្យទីក្រុងព្យុងយ៉ាងចុះចាញ់នោះទេ ហើយវាមានតែធ្វើឱ្យស្ថានភាពបច្ចុប្បន្នកាន់តែដុនដាបប៉ុណ្ណោះ នេះបើតាមការព្រមានរបស់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក រី យ៉ុងហូ នៅក្នុងថ្ងៃសុក្រនេះ ។

ប្រមុខការទូតកូរ៉េខាងជើងរូបនេះបានសង្កត់ធ្ងន់ទៀតថា ទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចរចា និងប្រឈមមុខគ្រប់ជម្លោះ ឬក៏សង្រ្គាមទាំងអស់ជាមួយសហរដ្ឋអាមេ៉រិក នេះបើតាមសារព័ត៌មានចិន CGTN ។
ប្រតិកម្មរបស់លោក រី យ៉ុងហូ ធ្វើឡើងក្រោយរដ្ឋមន្រ្តីការបរទេសអាមេ៉រិកលោក មៃ ប៉ុមប៉េអូ បានថ្លែងថា បើសិនជាកូរ៉េខាងជើងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរទេនោះ សហរដ្ឋអាមេ៉រិកនឹងបន្តដាក់ទណ្ឌកម្មកាន់តែខ្លាំងប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner