Youtube សម្រេចបិទ Channel ចំនួន២១០ ក្រោមក្របខ័ណ្ឌនៃការទប់ស្កាត់ព័ត៌មាន មិនពិត ជុំវិញបាតុកម្មក្នុងទីក្រុងហុងកុង
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ Channels ចំនួន២១០ នៅលើបណ្ដាញទំនាក់ទំនងសង្គម YouTube ត្រូវបានក្រុមហ៊ុន Google សម្រេចចិត្តបិទ ស្ថិតក្រោមក្របខ័ណ្ឌនៃការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងបាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង។
ការសម្រេចចិត្តរបស់ក្រុមហ៊ុន Google ខាងលើនេះ បានកើតមានឡើងស្របពេលដែលក្រុមហ៊ុន Facebook និង Twitter នៅក្នុងសប្តាហ៍នេះក៏បានបិទគណនីរាប់រយរបស់អ្នកប្រើប្រាស់ផងដែរ ដើម្បីទប់ស្កាត់ព័ត៌មានមិនពិតជុំវិញបាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង។
ដោយឡែកក្រុមហ៊ុន YouTube បានសម្រេចចិត្តបិទ channels ខាងលើ ដោយ សារតែម្ចាស់គណនីទាំង២១០នេះ បានព្យាយាមបង្ហោះព័ត៌មានមិនពិតជុំវិញ បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង ក៏ដូចជាបង្ខូចកិត្តិយសក្រុមបាតុករ៕ធ.ដ


