សម្តេចតេជោមោទនភាពលើកិច្ចប្រឹងប្រែងបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេសដល់និស្សិត (Video Inside)
ប្រមុខរាជរដ្ឋាភិបាល បានសម្តែងមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងលើការបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេសដល់បណ្តានិស្សិតនានា ដែលកិច្ចប្រឹងប្រែងទាំងនេះ បានផ្លាស់ប្តូរអតីតកាលរបស់កម្ពុជាដែលលំបាករកធនធានមនុស្សដើម្បីកសាងប្រទេស។
កម្ពុជាក្នុងអតីតកាលដែលមានសង្គ្រាមស៊ីវិល, ចំណោទនៃបញ្ហាខ្វះធនធានមនុស្សជាពិសេស និស្សិតសិក្សាផ្នែកបច្ចេកទេស គឺជាភាពលំបាកមួយដែលធ្វើឱ្យកម្ពុជាមិនអាចមានសន្ទុះធ្វើ ដំណើរទៅមុខបានលឿនដូចប្រទេសដទៃដែលមានធនធានមនុស្សឡើយ។ ថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាល បច្ចេកទេសនាថ្ងៃទី២៧កុម្ភៈឆ្នាំ២០២៣, សម្តេចតេជោបានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះនិស្សិតដែលបានប្រឹងប្រែងរៀនសូត្ររហូតទទួលបានសញ្ញាបត្រដូចមានក្នុងបច្ចុប្បន្ន។
កម្ពុជាក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចក្ខុវិស័យរៀបចំឱ្យប្រទេសបានធ្វើដំណើរឈានដល់ប្រទេសទទួលបានប្រាកចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់រហូតដល់ឆ្នា២០៥០ នៅតែបន្តទៅមុខជាដដែល ខណៈដែលដំណើរ ការសេដ្ឋកិច្ចជាតិបានងើបសាឡើងវិញបន្ទាប់ពីបានធ្លាក់ចុះប្រមាណជិត៣ឆ្នាំមកនេះដោយសារតែវិបត្តិកូវីដ១៩។
កម្ពុជាទើបតែក្នុងសម័យដឹកនាំរបស់សម្តេចតេជោសែនដែលមានសន្តិភាពពិតប្រាកដនេះទេ ដែលការអភិវឌ្ឍន៍នូវសំណង់នានាទាំងលើដីគោក, ក្នុងសមុទ្ទ នឹងតាមកន្លែងជាច្រើនដទៃទៀត បានរីករាលដាលជាច្រើន ដែលកម្ពុជានឹងរំពឹងជាកូននាគអាស៊ីមួយក្នុងពេលអនាគត។