បណ្ឌិត ហ៊ុន ម៉ាណែត វាយតម្លៃកិច្ចសហការសហគ្រិនជាមួយរដ្ឋជាកម្លាំងជួយដោះស្រាយរាល់បញ្ហាប្រឈម (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកសហគ្រិនកម្ពុជា គឺជាផ្នែកមួយនៃការកម្លាំងចលករជម្រុញសេដ្ឋកិច្ចជាតិ និងជាកម្លាំងអាចជួយដោះស្រាយបញ្ហាបានក្នុងពេលរួមធ្វើកិច្ចសហការជាមួយនឹងរដ្ឋាភិបាល។ ប្រសាសន៍ថ្លែងនេះ បានធ្វើឡើងក្នុងឱកាសចូលរួមជាអធិបតីក្នុង វេទិកាសហព័ន្ធសហគ្រិនថ្ងៃទី២៦កុម្ភៈឆ្នាំ២០២៣ក្នុងរាជធានីភ្នំពេញដែលវេទិកានេះ គឺ ជាវេទិកាសហគ្រិនលើកដំបូងនិងធំជាងគេនៅកម្ពុជា ដោយមានការចូលរួម របស់សហគ្រិន ពីគ្រប់វិស័យនិងគ្រប់ទំហំអាជីវកម្ម។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកវេទិកាសហគ្រិននេះ បាននាំមកនូវ «បរិយាកាសអំណោយផលសម្រាប់ការបង្កើតនិង ពង្រីកបណ្តាញនៃ ការទាក់ទងគ្នា ក៏ដូចជាការផ្លាស់ប្តូរ មតិយោបល់ និង ទស្សនាទានថ្មីៗ ដើម្បីជាប្រយោជន៍ សម្រាប់សហគ្រិនក្នុងការជំរុញបន្ថែមដល់អាជីវកម្មដែលកំពុងដំណើរការ»។

កម្ពុជាទើបតែក្នុងសម័យដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលបំបាត់អស់នូវសង្គ្រាមស៊ីវិល និងការនាំមកនូវសន្តិភាពពិតប្រាកដលើកដំបូងក្នុងប្រវត្តិសាស្ត្រនេះទេ បានធ្វើឱ្យដំណើរ កម្លាំងចលករជម្រុញសេដ្ឋកិច្ចជាតិ បានធ្វើដំណើរដោយភាពរលូន និងសុខសាន្តនិងបានអូសទាញបណ្តាអ្នកវិនិយោគដែលកាន់តែប្រមូលផ្តុំនូវការជំរុញដំណើរអភិវឌ្ឍន៍របស់ជាតិ។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា (CEWA), សមាគមម្ចាស់អាជីវកម្មជាដៃគូ (BNI Cambodia), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia), សមាគមទេសចរណ៍កម្ពុជា (CATA), សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) និងសមាគមមិត្តយើង ដែលបានផ្តួចផ្តើម និងសហការគ្នាក្នុងការរៀបចំវេទិកាសហព័ន្ធសហគ្រិនកម្ពុជា២០២៣ ដ៏សំខាន់នេះឡើង ។

លោកបានថ្លែងទៀតថា «យោងតាមបទពិសោធន៍នៃការផ្តល់យោបល់ លើកិច្ចការមួយចំនួនពាក់ព័ន្ធ នឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន គឺតួអង្គទាំងពីរអាចរួមសហការគ្នា ប្រកបដោយភាពយោគយល់ និងការទុកចិត្តខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាលដែលអាច រួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការដោះស្រាយនូវរាល់ បញ្ហាប្រឈមនានា បានដោយភាពរលូន។

ads banner