សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ កុម្ភៈ ២០២៣

១. កម្ពុជា-ចិន គ្រោងតភ្ជាប់ទំនាក់ទំនងរវាងកំពង់ផែតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ – AMS Economy

២. ឆ្នាំ២០២៣ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងទេសចរជាតិប្រមាណ ១៥លាននាក់ – ស៊ីស៊ីថាមស៍

៣. ក្រុមហ៊ុនធំៗរបស់អាមេរិក មកស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពពាណិជ្ជកម្ម-វិនិយោគ នៅកម្ពុជា – រស្មីកម្ពុជា

៤. ធនាគារពិភពលោក ប៉ាន់ប្រមាណថា តួកគីខាតបង់សេដ្ឋកិច្ចប្រហែល ៣៤ពាន់លានដុល្លារ ដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃទី៦ កុម្ភៈ – The Economic Times

៥. ថៃ និងអាមេរិកបានចាប់ផ្តើមដឹកនាំការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំឈ្មោះថា “ពស់វែកមាស” ដែលមានកងទ័ព និងមន្រ្តីយោធាសរុបច្រើនជាង ៧ ០០០នាក់មកពី៣០ប្រទេសនាំគ្នាចូលរួម – AFP

#ams1minute

ads banner