សម្តេចនាយករដ្ឋមន្ត្រីគ្រោងចូលរួមក្នុងទិវាវប្បធម៌ជាតិ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា គ្រោងនឹងអញ្ជើញជាអធិបតីក្នុងការប្រារព្ធទិវាវប្បធម៌ជាតិ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។ ទិវាវប្បធម៌ជាតិ គឺជាទិវាបំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារឲ្យសិ្ថតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះ នៃសហគមន៍ជាតិនៅកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។

មន្ត្រីនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោក ឡុង ប៉ុណ្ណស៊ីរីវត្ថ បានថ្លែងថាទិវាវប្បធម៌ជាតិលើកទី២៥ក្នុងសប្តាហ៍នេះ នឹងស្ថិតក្រោមប្រធានបទ «យុវជនដើម្បី វប្បធម៌ជាតិ»។ បើតាមការគ្រោងទុក ទិវារៀបចំនេះ នឹងមានសិល្បករសិល្បការិនីប្រមាណ ៤ពាន់នាក់ ចូលរួមអបអរសាទរ។

ads banner