នៅសល់៦៦ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៦៦ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៣៤ថ្ងៃមកហើយ។
គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ៦៦ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។
យោងតាមមន្ត្រីរៀបចំកីឡា ចាប់ពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣, កម្ពុជានឹងទទួលបានភ្ញៀវជាគណៈប្រតិភូ ក្នុងក្រុមកីឡាករដែលនឹងមកដល់ជាបណ្តើរៗ។ នៅថ្ងៃទី២៩មេសានឹងត្រូវចាប់ផ្តើមការប្រកួតបាល់ទាត់ និងរហូតដល់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ ពិធីប្រកាសដ៏ធំនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើម។ មុខកីឡាដែលនឹងត្រូវដាក់ ចេញប្រកួតទាំងអស់ ក្នុងកីឡាស៊ីហ្គេមដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះមានទាំងអស់ចំនួន ៣៧ប្រភេទកីឡា។