វីរបុរស Man Utd ចង់ឲ្យ solskjaer ដាក់ Rashford ជាអ្នកទាត់បាល់ Penalty

អត្ថបទដោយ៖
Kien Sereyvuth

វីរបុរសក្លិបបិសាចក្រហម Manchester United លោក Paul Ince បានបញ្ចេញយោបល់ថា បាល់ពិន័យ១១ម៉ែត្រ គួរផ្តល់ឲ្យខ្សែប្រយុទ្ធ Marcus Rashford តែម្តង។
ការលើកឡើងខាងលើ ក្រោយពីខ្សែបម្រើ Paul Pogba បានទាត់បាល់ពិន័យ១១ម៉ែត្រ មិនបានសម្រេច ពេលការប្រកួតទល់នឹង Wolves នៅលីគកំពូលអង់គ្លេស ។
បុរសវ័យ៥១ឆ្នាំ ធ្លាប់លេងឲ្យ Manchester United ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៥ ខាងលើបានថ្លែងប្រាប់កាសែត Paddy Power ថា Rashford គេមិនដែលបរាជ័យក្នុងការទាត់បាល់ Penalty នេះទេ ក្នុងក្រុមឈុតធំ ប្រសិនបើយើងមើលនៅក្នុងស្ថិតិកន្លងមក។ Rashford ក៏ជាអ្នកជំរុញឲ្យ Manchester United យកឈ្នះ Chelsea ៤ទល់០ កាលពីប្រកួតបើកឆាកលីគដូចគ្នា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner