ដំណឹងពីបរទេស៖ មុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប កំពុងមានវត្តមាននៅទីក្រុងភ្នំពេញ គ្រោងនឹងរៀបចំផែនការបង្កចលាចលនៅពេលប្រកាសសាលក្រមលោក កឹម សុខា ថ្ងៃទី៣ មីនា ឆ្នាំ២០២៣
ភ្នំពេញ៖ យោងតាមការបង្ហោះផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ ខ្ញុំ ជា សម រង្ស៊ី នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ មានខ្លឹមសារដូចតទៅ៖
ដំណឹងពីបរទេស !
ក្នុងពេលនេះជន មុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប គឺលោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel ដែលជ្រកក្រោមផ្លាកវិទ្យាស្ថានស្រាវជ្រាវនយោបាយ (POLICY RESEARCH INSTITUTE) ស្ថិតនៅទីក្រុង ឡងបិច (Long Beach) ដែលកន្លងមកបានធ្វើកិច្ចការសម្ងាត់ជាមួយគ្នាតាំងពីឆ្នាំ២០១៣ ដើម្បីជួយគណបក្សសង្គ្រោះជាតិក្នុងការផ្តួលរំលំរដ្ឋាភិបាល បានកំពុងមានវត្តមាននៅទីក្រុងភ្នំពេញ គ្រោងនឹងរៀបផែនការបង្កចលាចល នៅពេលប្រកាសសាលក្រមលោក កឹម សុខា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។
មុនពេលចេញដំណើរទៅកម្ពុជា លោក សុវណ្ណារ៉ា មាជ បានអួតប្រាប់មិត្តភក្តិឲ្យដឹងថា គឺត្រូវតែមកដឹកនាំកម្លាំងប្រឆាំងសាលក្រមរបស់តុលាការភ្នំពេញដែលប្រកាសកាត់ទោស លោក កឹម សុខា ព្រោះគេមានបណ្តាញច្រើននៅប្រទេសកម្ពុជា។ គួរតែអាជ្ញាធរ ក្រុងភ្នំពេញ មានការប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះជនដែលជាភ្នាក់ងារសម្ងាត់ពីរនាក់ខាងលើនេះមានឧបាយកលពិសពុលខ្លាំងណាស់៕
ដោយ៖ពលជ័យ



