រដ្ឋមន្ត្រីក្រសួងសាធារណការរំពឹងថាស្ថានីយបញ្ចូលអគ្គិសនីរថយន្ដចំនួន២០០ទីតាំងនឹងត្រូវដំឡើងនៅទូទាំងប្រទេស
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរំពឹងថាស្ថានីយបញ្ចូលអគ្គិសនីរថយន្ដចំនួន២០០ទីតាំងនឹងត្រូវដំឡើងនៅទូទាំងប្រទេស។ ការអះអាងរបស់ឯកឧត្តមធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីថ្មីចំនួ ន៣ ទីតាំងក្នុងរាជធានី ក្រោមឈ្មោះ “EV STATION PLUZ” របស់ស្ថានីយប្រេងឥន្ធនៈ PTT ដើម្បីចូលរួមក្នុងចលនាអព្យាក្រឹតកាបូនឆ្នាំ២០៥០ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ ។
ឯកឧត្តម ស៊ុន ចាន់ថុល មានបញ្ជាក់ថាលោក បានពិភាក្សាជាមួយក្រុមហ៊ុន BYD ដើម្បីដំឡើងស្ថានីយបញ្ចូលអគ្គិសនីឱ្យបានចំនួន ២០០ ទីតាំង នៅទូទាំងប្រទេសសម្រាប់ជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់រថយន្តប្រើប្រាស់ថាមពលអគ្គិសនីឱ្យកាន់តែច្រើន និងកុំឱ្យមានការព្រួយបារម្ភពីការខ្វះទីតាំងបញ្ចូលអគ្គិសនី។
លោកបន្តថា បច្ចុប្បន្ននេះ កម្ពុជាមានមានស្ថានិយបញ្ចូលអគ្គិសនីចំនួន១៣ទីតាំង ដោយក្នុងនោះ ៤ កន្លែងនៅក្រសួងសាធារការ និងដឹកជញ្ជូន , មួយទីតាំងនៅខេត្តបាត់ដំបង មួយទីតាំងនៅខេត្តសៀមរាប មួយទីតាំងនៅក្រុងព្រះសីហនុ មួយទីតាំងនៅព្រៃសរ មួយទីតាំងនៅខេត្តមណ្ឌលគីរី មួយទីតាំងនៅនៅផ្សារទំនើបអ៊ីអនសែនសុខ និង បីទីតាំងនៅក្រុមហ៊ុនPTT។
លោក បន្ថែមថា នៅ២០២៣ ក្រសួងសាធាការ និងដឹកជញ្ជូន សហការជាមួយវិស័យឯកជន នឹងតម្លើងបន្ថែមទៀត ដើម្បីឱ្យប្រពលរដ្ឋទិញរយន្ត EV នេះ អាច ធ្វើដំណើនៅទូទាំងប្រទេស ដោយមិនបារម្ភពីការអស់អាគុយប្រើប្រាស់នោះទេ ។ ជាក់ស្តែងក្រសួង បានពិភាក្សាជាមួយក្រុមហ៊ុន BYD តម្លើងស្ថានីយ៍ឱ្យបាន ២០០ទីតាំងនៅទូទាំងប្រទេស ។
លោក រំពឹងថា ក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈ PTTនិងស្ថានីយផ្សេងទៀត ដំឡើងស្ថានីយបញ្ចូលអគ្គិសនីនេះបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការការកើនឡើងប្រើប្រាស់រយន្តអគ្គិសនីនៅកម្ពុជា ខណៈរាជរដ្ឋាភិបាល ខិតខំជំរុញឱ្យពលលរដ្ឋប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបាន ៧០% រហូតដល់ឆ្នាំ ២០៥០ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន (CO2) ។
បើតាម ឯកឧត្តម ស៊ុន ចាន់ថុល គិតមកទល់បច្ចុប្បន្ននេះ មានរថយន្តប្រើប្រាស់អគ្គិសនីជិត ជិត៨០០ គ្រឿង ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ចូន បើធៀបនឹងឆ្នាំ ២០២១ មានតែ ៦៦ គ្រឿងប៉ុណ្ណោះ ពោលកើនឡើងជាង ១០ ដង នៃការប្រើប្រាស់ របស់ប្រជាពលរដ្ឋកម្ពុជា ។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងសាធាណការ និងដឹកជញ្ជូន ជំរុញឱ្យមានការដំឡើង ស្ថានីយបញ្ចូលអគ្គិសនីនិងប្រើប្រាស់រយន្តអគ្គិសនីមានកត្តាមួយចំនួន រួមមាន កាត់បន្ថយបរិស្ថាន ដែលនឹងជួយរួមចំណែកដល់ការរស់រានមានជីវិតរបស់មនុស្សជាតិមាននិរន្តរភាព។
លោកបន្តថា ជាមួយគ្នានេះ ក៏នឹងចូលរួមការកាត់បន្ថយធនធានធម្មជាតិ ដែលជាបញ្ហាការចំណាយក្នុងការរស់នៅមានការកើនឡើង និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋលើការធ្វើដំណើរតាមរយៈការចំណាយទៅលើប្រេងឥន្ធន:និងជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈយកថវិកាយកទៅចំណាយលើសម្ភារផ្សេងនៅលើទីផ្សារ៕
ដោយ: យុទ្ធ វីរ: