សម្តេចតេជោ ហ៊ុន សែន អំពាវនាវយុវជនភ្ញាក់រលឹករក្សាចិត្តខន្តី (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយុវជនដែលឈប់ជឿលើការឃោសនារបស់ក្រុមធ្វើនយោបាយប្រឆាំង និងបានមកចូលរួមជាមួយរាជរដ្ឋាភិបាលវិញ សូមរក្សាភាពអត់ធ្មត់ចំពោះ សម្តីប្រមាថមើលងាយនានាធ្វើឡើងដោយក្រុមគណបក្សប្រឆាំង។

គួរបញ្ជាក់ថាវេលាថ្មីចុងក្រោយនេះ មានយុវជនជាច្រើនបានភ្ញាក់រលឹក និងពួកគេបានសារភាពនូវទង្វើជឿឃោសនារបស់ក្រុមប្រឆាំងដែលជម្រុញឱ្យពួកគេប្រឆាំងនឹងគោលនយោបាយរាជរដ្ឋាភិបាល។

ការភ្ញាក់រលឹករបស់ក្រុមយុវជនជាមួយនឹងការចូលរួមរបស់គេជាមួយ រាជរដ្ឋាភិបាលនោះហើយ បាននាំឱ្យមានការខឹងសម្បារពីអ្នកដែលបន្តការប្រឆាំងដោយចោទថា អ្នកមកចូលរួមជាមួយរាជរដ្ឋាភិបាល គឺជាមនុស្សក្បត់មនសិការ និងថាលក់ខ្លួននោះជាដើម។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងនៅថ្ងៃទី១មីនាឆ្នាំ២០២៣ អំពាវនាវក្រុមយុវជនដែលបានមកចូលរួមទាំងនោះសូមរក្សាភាពអត់ធ្មត់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជាតែងបើកចំហរចំពោះសមាជិកណា ដែលចង់ចេញពីគណបក្សដែលក្នុងនោះ សម្តេចបញ្ជាក់ថាយ៉ាងហោចក៏មានបីនាក់ផងដែរ ប៉ុន្តែវាសនារបស់អ្នកចាកចេញទាំងនោះ បានត្រឹមតែប្រឆាំងប៉ុណ្ណោះ។

ads banner