សាកសពកងទ័ពមួកខៀវកម្ពុជាពលិនៅប្រទេសម៉ាលីដឹកមកដល់កម្ពុជាវិញ (Video Inside)

សាកសពកងទ័ពមួកខៀវកម្ពុជាម្នាក់ដែលបាត់បង់ជីវិតដោយសារជម្ងឺក្នុងប្រទេសម៉ាលី ត្រូវបានដឹកមកដល់កម្ពុជាហើយ ដែលនាំឱ្យការបាត់បង់ជីវិតក្នុងបេសកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ មានកើនឡើង១១នាក់។

លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត អាយុ៤២ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសារជំងឺផ្លូវដង្ហើម។ លោកគឺជាមេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩។

សាកសពរបស់លោក ត្រូវបានបញ្ជូនមកដល់មាតុភូមិកម្ពុជាវិញ នៅវេលាម៉ោងជាង១២ រំលងអធ្រាត ថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០២៣។ ពិធីទទួលសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានធ្វើឡើង ក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ads banner