កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងនេះ (Video Inside)

កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មិនមានមានតួលេខអ្នកឆ្លងថ្មីកូវីដ១៩ឡើយ។ យោងតាមក្រសួងសុខាភិបាលកម្ពុជា ក្នុងរយៈពេលប្រមាណ១ខែកន្លងមកនេះ ការឆ្លងមានការថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយនៅថ្ងៃទី១ មីនានេះ។

កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៧ម៉ឺន ៦ពាន់ ៨៧១នាក់ហើយ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ ។

ads banner