ប្រេងសាំងបន្ដធ្លាក់ចុះ សម្រាប់ការលក់ក្នុងរយៈពេល១០ថ្ងៃខាងមុខនេះ (Video Inside)
អត្ថបទដោយ៖
Apsara Net
តម្លៃប្រេងសាំង បានបន្ដធ្លាក់ចុះបន្ថែមទៀត សម្រាប់ការលក់ក្នុងរយៈពេល១០ថ្ងៃ ខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃ ប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺប្រេងសាំង ធម្មតាមានតម្លៃចំនួន៤ពាន់ ២៥០ រៀល ក្នុង ១លីត្រ ដែលតម្លៃនេះបានថយចុះ ចំនួន១០០រៀល ក្នុងមួយលីត្រ បើធៀបទៅការលក់រយៈ ពេល១០ថ្ងៃមុន.. ចំណែកប្រេងម៉ាស៊ូតវិញ គឺមានតម្លៃចំនួន៤ពាន់២០០រៀលក្នុង១លីត្រ ដែលបានធ្លាក់ចុះមកវិញចំនួន១០០រៀល បើធៀបទៅនឹងការលក់ រយៈពេល ១០ថ្ងៃមុន។
សូមជម្រាបថារាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេងនេះផងដែរ។