អតីតខ្សែប្រយុទ្ធហង្សក្រម Sturridgeទៅចូលរួមជាក្លិបតួគី Trabzonspor
អត្ថបទដោយ៖
Kien Sereyvuth
អតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Daniel Sturridge បានចូលរួមជាមួយក្លិប Trabzonspor លីគកំពូលតួកគីជាផ្លូវការ។ Sturridge ចូលរួមជាមួយក្លិបតួកគីខាងលើ ជាមួយកិច្ចសន្យាថ្មីរយៈពេល២ឆ្នាំ និងមានជម្រើសបន្តបន្ថែម១ឆ្នាំទៀតពេលខាងមុខ ជាមួយតម្លៃប្រាក់ឈ្នួលពលកម្ម១,៥លានអឺរ៉ូ ក្នុងមួយរដូវកាល ក្រោយចាកចេញពី Liverpool ចុងរដូវកាលមុន ក្រោយជួយឲ្យក្លិបលើកពាន UEFA Champions League រួចមក។ គួរបញ្ជាក់ថា Trabzonspor រដូវកាលមុន បានបញ្ចប់លេខរៀងទី៤ នៅលីគ ហើយរដូវកាល២០១៩/២០២០នេះ មានឈ្មោះលេង UEFA Europa League ផងដែរ៕




