អភិបាលខណ្ឌដង្កោ បន្តរៀបចំពិធីពិសានំបញ្ចុកសាមគ្គី ព្រមទាំងបើកការដ្ឋានស្ថាបនា ផ្លូវបេតុង និងដាក់ប្រព័ន្ធលូរំដោះទឹក ជូនប្រជាពលរដ្ឋក្នុងសង្កាត់ដង្កោ តាមការសន្យាកន្លងមក
ព្រឹកថ្ងៃព្រហស្បតិ៍ត ៧រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ចំនួន ០៤ខ្សែ ប្រវែង១១២០ម៉ែត្រ នឹងដាក់ប្រព័ន្ធលូរំដោះទឹក ចំនួន០២ខ្សែ ប្រវែង២៦២ម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ដង្កោ ព្រមទាំងបានរៀបចំពិធីពិសានំបញ្ចុកសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋ ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយភាពរីករាយ និងស្និទស្នាល។
ផ្លូវបេតុង និងប្រព័ន្ធលូដែលត្រូវបានបើកការដ្ឋានស្ថាបនារួមមាន៖
១.ផ្លូវបេតុង ប្រវែង៤២០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុងភូមិខ្វា
២.ផ្លូវបេតុង ប្រវែង៣០០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុងភូមិខ្វា
៣.ផ្លូវបេតុង ប្រវែង១៥០ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិខ្វា
៤.ផ្លូវបេតុង ប្រវែង២៥០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុងភូមិបាគូ
៥.ដាក់ប្រព័ន្ធលូរំដោះទឹក ប្រវែង១១៦ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតក្នុងភូមិថ្មី
៦. ដាក់ប្រព័ន្ធលូរំដោះទឹក ប្រវែង៩៦ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងភូមិតាឡី៕ធ.ដ




