រយៈពេល២ឆ្នាំទៀត សហរដ្ឋអាម៉េរិកនឹងផលិតមីស៊ីលមានល្បឿនលឿន ជាងសំឡេង៥ដង

សហរដ្ឋអាម៉េរិក៖ រយៈពេល២ឆ្នាំទៀត សហរដ្ឋអាម៉េរិក អាចនឹងផលិតបាននូវអាវុធ ដែលមានល្បឿនកម្រិត ហាយភើសូនិច ឬលឿនជាងល្បឿនសំឡេងចាប់ពី៥ដងឡើង។ នេះបើតាមរដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ម៉ាក អ៊ែស្ពើរ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News នៅថ្ងៃពុធនេះ។

ការអះអាងយ៉ាងដូច្នេះរបស់ប្រមុខការពារជាតិអាម៉េរិករូបនេះ បានកើតមានឡើង ក្រោយប្រទេសលោកទើបតែបានបាញ់សាកល្បងមីស៊ីលចង្អុលទិសមួយគ្រាប់ ដោយវាបានរត់ក្នុងរយៈចម្ងាយមធ្យម ដែលធ្លាប់ត្រូវបានហាមឃាត់ដោយសន្ធិសញ្ញាទប់ស្កាត់ការរីកសាយនៃអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី INF។

ឆ្លើយតបនឹងការធ្វើតេស្តមីស៊ីលរបស់អាម៉េរិកនេះដែរ អ្នកនាំពាក្យកូរ៉េខាងជើងម្នាក់ នៅថ្ងៃព្រហស្បតិ៍តនេះ បាននិយាយថា ការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យម និងផែនការដាក់ពង្រាយយន្ដហោះចម្បាំង F-35 របស់ទីក្រុងវ៉ាស៊ីនតោន គឺជាសកម្មភាពប្រកបដោយគ្រោះថ្នាក់ ដែលអាចនឹងធ្វើឱ្យសង្រ្គាមត្រជាក់ថ្មីមួយផ្ទុះឡើងនៅក្នុងតំបន់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner