២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ៣៦៤ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តកើនឡើងវិញចំនួន១៩៨ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានថ្ងៃនេះមានចំនួន១ពាន់ ៣៦៤ករណី។

ការឆ្លងក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៧ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, ឡាវ, មីយ៉ាន់ម៉ា, ប្រុយណេ និងប្រទេសហ្វីលីពីន ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេស ដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២៧៨ ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងចំនួន ១០ករណី ។ ប្រទេសថៃ កម្ពុជា និងប្រទេសឡាវ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៧នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦១ម៉ឺន ១ពាន់ ៣០៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៣៥៥នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨០លានករណី, និងការស្លាប់មានជាង ៦លាន ៨០ម៉ឺននាក់៕

ads banner