រសៀលថ្ងៃនេះ ក្រុមប្រឹក្សាសន្តិសុខ UN នឹងប្រជុំបន្ទាន់រឿងបាញ់មីស៊ីលរបស់អាម៉េរិក

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ នៅរសៀលថ្ងៃទី២២ សីហា ២០១៩ នេះដើម្បីពិភាក្សាអំពីការសាកល្បងមីស៊ីលចម្ងាយមធ្យមរបស់អាម៉េរិក កាលពីថ្ងៃអាទិត្យ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាម៉េរិក នៅថ្ងៃពុធម្សិលមិញនេះ។

ចិន និងរុស្ស៊ី បានស្នើឲ្យមានកិច្ចប្រជុំមួយ ក្រោមប្រធានបទ «ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ» ដោយមានការលើកឡើងថា ជាការប៉ះពាល់ដោយសារតែការការបាញ់សាកល្បងមីស៊ីលចម្ងាយមធ្យមរបស់អាម៉េរិក។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ។

ក្រសួងការពារជាតិអាម៉េរិកបញ្ជាក់ពីការបាញ់សាកល្បងមីស៊ីលចម្ងាយមធ្យមនេះ កាលពីថ្ងៃចន្ទ ដោយមានចម្ងាយជាង៥០០គីឡូម៉ែត្រ ហើយនេះគឺ ជាការបាញ់សាកល្បងមីស៊ីលជាលើកដំបូងបំផុតចាប់តាំងពីសហរដ្ឋអាម៉េរិក និងរុស្ស៊ី ដកខ្លួនចេញ ជាផ្លូវការពីសន្ធិសញ្ញានុយក្លេអ៊ែរ INF កាលពីថ្ងៃទី២ ខែសីហាមក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner