របាយការណ៍ថា ជ្រូកជាង៤លានក្បាលត្រូវបានសម្លាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅវៀតណាម

សារព័ត៌មាន Vietnam News Agency បានចេញផ្សាយ កាលពីថ្ងៃម្សិលមិញថា គិតត្រឹមខែសីហា ២០១៩ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានកើតមានខ្លាំង នៅតំបន់ចំនួន៦២ ក្នុងចំណោម៦៣តំបន់ចិញ្ចឹមជ្រូកនៅទូទាំងប្រទេសវៀតណាម ស្របពេលដែលមានជ្រូកប្រមាណជាង៤លានក្បាលហើយត្រូវបានសម្លាប់ ព្រោះផ្ទុះជំងឺប្រភេទនេះ។

ចាប់តាំងពីផ្ទុះខ្លាំងកាលពីខែកុម្ភៈ ឆ្នាំ២០១៩ នៅខេត្ត Hung Yen ភាគខាងជើងប្រទេសវៀតណាមនោះ ជំងឺនេះបានរាលដាលដល់ជិត៧ពាន់ឃុំ ជិត៦០០ស្រុក ទីក្រុង និងខេត្តចំនួន៦២។ នេះបើតាមប្រភពព័ត៌មានដែលបានដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងកសិកម្មរបស់វៀតណាម Le Quoc Daonh មានប្រសាសន៍ កាលពីថ្ងៃទី២១សីហា។ តាំងពីដើមឆ្នាំ២០១៩មក វៀតណាមបានក្លាយជាប្រទេសដែលចិញ្ចឹមជ្រូកច្រើនជាងគេ ក្នុងចំណោមបណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner