ប្រមុខការទូតចិនអំពាវនាវឱ្យ ជប៉ុន ចិន និងកូរ៉េខាងត្បូង ស្វែងរកដំណោះស្រាយ ការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា

ចិន៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានស្នើដល់ ជប៉ុន និងកូរ៉េខាងត្បូង ឱ្យស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ តាមរយៈការសន្ទនា។

ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី កាង ឃ្យុងវ៉ា បានថ្លែងរិះគន់វិធានការរបស់ជប៉ុន ក្នុងការរឹតបន្តឹងការគ្រប់គ្រងការនាំចេញប្រឆាំងនឹងប្រទេសរបស់លោកស្រី ហើយថា កូរ៉េខាងត្បូងសង្ឃឹមថា ប្រទេសទាំងបីនឹងប្រកាន់ខ្ជាប់នូវពាណិជ្ជកម្មសេរី និងយុត្តិធម៌ សម្រាប់ភាពរុងរឿងនៅក្នុងតំបន់។ ចំណែករដ្ឋមន្ត្រីការបរទេសជប៉ុនលោក ថារ៉ូ កូណូ ក៏បានអំពាវនាវដល់ ចិន និងកូរ៉េខាងត្បូង ពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ទោះបីនៅពេលទំនាក់ទំនងទ្វេភាគីរៀងៗខ្លួនកាន់តែអាក្រក់ទៅៗ ចំពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលក្រុងតូក្យូ និងសេអ៊ូលក៏ដោយ។

សូមបញ្ជាក់ថា ថ្មីៗនេះចំណងទាក់ទងរវាងជប៉ុន និងកូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីការធ្វើឱ្យមានប្រក្រតីភាពឡើងវិញក្នុងឆ្នាំ១៩៦៥ ជុំវិញការរឹតបន្តឹងលើការត្រួតពិនិត្យការនាំចេញរបស់ជប៉ុន បន្ទាប់ពីតុលាការកូរ៉េខាងត្បូងកាលពីឆ្នាំមុន បានចេញសេចក្តីសម្រេចជាបន្តបន្ទាប់ដោយបង្គាប់ឱ្យក្រុមហ៊ុនជប៉ុនសងសំណង សម្រាប់កម្លាំងពលកម្មក្នុងសម័យសង្គ្រាម៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner