ទិវាសិទ្ធិនារីអន្ដរជាតិ

អំឡុងពេលត្រឹមតែ៣ឆ្នាំ៨ខែនិង២០ថ្ងៃ របបខ្មែរក្រហម បានបំផ្លិចបំផ្លាញប្រទេសកម្ពុជាស្ទើរគ្រប់វិស័យទាំងអស់។ ខ្មែរក្រហមបានសម្លាប់ប្រជាជនជាង៣លាននាក់ និងបន្សល់ទុកប្រជាជនប្រមាណ៥លាននាក់ ដែលភាគច្រើនគឺជាស្ត្រី។ បនខ្មែរក្រហម ធ្វើឱ្យស្ត្រីជាច្រើនរស់នៅឯកោ ព្រាត់ប្រាសពីគ្រួសាររបស់ខ្លួន បង្ខំស្ត្រីឱ្យធ្វើការជាទម្ងន់ និងគ្មានអាហារបរិភោគគ្រប់គ្រាន់ ស្ត្រីខ្លះមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ព្រោះតែបែកបាក់ព្រាត់ប្រាសក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់។

បើទោះបីជាស្ត្រីទាំងអស់នោះ បានជួបប្រទះនូវមហាសោកនាដកម្មដែលបង្កឡើងដោយខ្មែរក្រហមយ៉ាងណាក្តី ក៏ពួកគាត់បានតស៊ូប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីស្រោចស្រង់ប្រទេសកម្ពុជា ថែមទាំងបាននាំយកនូវស្នាមញញឹម និងសុភមង្គលត្រឡប់មកជូនដល់ប្រជាជនកម្ពុជាវិញ។

បច្ចុប្បន្ននេះ ស្ត្រីមានសិទ្ធិសេរីភាពពេញលេញក្នុងជីវិតរស់នៅ ការប្រកបរបរ កិច្ចការងារដែលខ្លួនពេញចិត្ត ហើយជាកម្លាំងចលករមួយយ៉ាងសំខាន់ដែលបានចូលរួមគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ស្ត្រី គឺមិនមែនគ្រាន់តែជាជំហរ និងជាទីពឹងរបស់ក្រុមគ្រួសារតែប៉ុណ្ណោះនោះទេ ប៉ុន្តែស្ត្រីក៏បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេសជាតិយ៉ាងសកម្មដូចបុរសដែរ៕

#របបខ្មែរក្រហម #ទិវាសិទ្ធិនារីអន្ដរជាតិ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ការអភិវឌ្ឍ #សុភមង្គល

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner