Juventus ចង់នាំយក Suarez មកធ្វើជាដៃគូរជាមួយ Ronaldo
អត្ថបទដោយ៖
Kien Sereyvuth
បើតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី TuttoSport បានអោយដឹងថា Juventus បានត្រៀមផ្ទេរយកខ្សែប្រយុទ្ធ Luis Suarez មកកាន់ដឹកដីនៃប្រទេសអ៊ីតាលី។ ចំពោះការចរចារវាង Juventus និង Barcelona លើការផ្ទេរ Suarez កំពុងតែពិភាក្សាដូចគ្នា។ ត្បិតកីឡាករសញ្ជាតិអ៊ុយរុយហ្គាយវ័យ៣១ឆ្នាំជាខ្សែប្រយុទ្ធសំខាន់នៅ Nou Camp ប្រភពព័ត៌មានខាងលើបញ្ជាក់ថា ការមកដល់របស់ Neymar និង Antoine Griezmann អាចនឹងមកដណ្ដើមកន្លែងរបស់ Suarez។
ទីផ្សារដោះដូរកីឡាករនៅប្រទេសអ៊ីតាលីនិងអេស្ប៉ាញនឹងត្រូវបិទជាផ្លូវការនៅថ្ងៃទី ២ ខែ កញ្ញា៕