ប្រមុខការទូតកំពូលសហរដ្ឋអាម៉េរិក៖ កិច្ចចរចាជាមួយកូរ៉េខាងជើង នឹងមិនអាចកើតឡើង ជាថ្មីទៀតនាពេលឆាប់ៗដូចការរំពឹងទុកនោះទេ

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក នៅពុំទាន់អាចវិលត្រឡប់ទៅរកតុចរចាជាមួយកូរ៉េខាងជើង នាពេលឆាប់ៗ តាមដែលការរំពឹងទុកនោះទេ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃអង្គារនេះ ប៉ុន្តែលោកបានបន្ថែថា ទីក្រុងវ៉ាស៊ីនតោន នឹងជួបផ្លូវឧបសគ្គសម្រាប់កិច្ចចរចានុយក្លេអ៊ែរ។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន CBS លោក ប៉ុមប៉េអូ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានក្តីព្រួយបារម្ភពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាបន្តបន្ទាប់របស់កូរ៉េខាងជើង ហើយថា លោកចង់កូរ៉េខាងជើងបញ្ឈប់សកម្មភាពនេះ ដោយលោកចង់សំដៅទៅលើការធ្វើតេស្តមីស៊ីល។

គួរបញ្ជាក់ថា សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាម៉េរិក-កូរ៉េខាងត្បូង សម្រាប់ខែនេះ បានធ្វើឱ្យកូរ៉េខាងជើងមានការខឹងសម្បារជាខ្លំាង រហូតដល់ទីក្រុងព្យុងយ៉ាង ចាត់វិធានការឆ្លើយតបវិញ តាមរយៈការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ហើយថែមទំាងទាត់ចោលសំណើសុំចរចាគ្នាជាមួយទីក្រុងសេអ៊ូលផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner