សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មីនា ២០២៣
១. រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យលើកកម្ពស់អាហារូបត្ថម្ភកុមារតាមសាលារៀន ដោយប្រើកសិផលសហគមន៍ – AMS Education
២. ជប៉ុនគ្រោងបង្កើតរោងចក្រផលិតអេតាណុល (Ethanol) នៅកម្ពុជា ដោយប្រើប្រាស់វត្ថុធាតុដើមពីដំឡូងមី ខណៈគម្រោងនេះ នឹងរួមចំណែកកាត់បន្ថយឧស្ម័នកាបូនិច និងលើកកម្ពស់ជីវភាពពលរដ្ឋ – ថ្មីៗ
៣. អាជ្ញាធរមីន ប្រកាសខេត្តតាកែវ ជាខេត្តអស់មីនទី១១ ដែលគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” – FN
៤. អាមេរិក ចិន និងរុស្ស៊ី ចោទគ្នាទៅវិញទៅមកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើបញ្ហាកូរ៉េខាងជើង – WION
៥. រុស្ស៊ីព្រមានបាញ់អាវុធនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេងទៅតុលាការ ICC – SCMP
#ams1minute