ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក សម្រេចពន្យារពេលឱ្យ ហូវៃ បន្តទិញគ្រឿងបរិក្ខារ និងសេវាកម្មផ្សេងៗពីក្រុមហ៊ុនអាម៉េរិកជាបណ្តោះអាសន្ន

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឲ្យក្រុមហ៊ុន ហូវៃ ទិញផលិតផល និងសេវាកម្មផ្សេងៗពីក្រុមហ៊ុនអាម៉េរិក បានជាបណ្តោះអាសន្នក្នុងរយៈពេល៩០ថ្ងៃទៀត នេះបើតាមរដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក លោក Wilbur Ross នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។

បើតាមលោក Wilbur Ross ការសម្រេចបន្តពន្យារពេល៩០ថ្ងៃទៀតនេះ មានគោលបំណងផ្តល់ពេលវេលាបន្ថែមទៀត ឲ្យអតិថិជនរបស់ក្រុមហ៊ុនបច្ចេកវិជ្ជារបស់ចិនមួយនេះនៅទូទាំងសហរដ្ឋអាម៉េរិក សម្រាប់ងាកចេញពីផលិតផលរបស់ ហូវៃ ដែលអាម៉េរិកចោទប្រកាន់ទាំងគ្មានភ័ស្តុតាងថា បង្កការគំរាមកំហែងជាខ្លាំងដល់សន្តិសុខជាតិរបស់ខ្លួន។

រដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា រូបលោកនឹងកត់ឈ្មោះក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ ហូវៃ ចំនួន៤៦ទៀត នៅតាមបណ្តាប្រទេសធំៗមួយចំនួនចូលក្នុងបញ្ជីខ្មៅផងដែរ ដែលប្រការនេះនឹងធ្វើឲ្យចំនួនក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ ហូវៃ កើនដល់ជាង១០០ហើយ ដែលត្រូវជាប់ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner