សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មីនា ២០២៣
១. កម្ពុជា-ចិនប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ពាន់លានដុល្លារក្នុងឆ្នាំ២០២៣នេះ តាមរយៈគោលនយោបាយរដ្ឋាភិបាលនៃប្រទេសទាំង២ – AMS Economy
២. ក្រសួងកសិកម្ម ប្រកាសច្រានចោលការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីដែលថា កសិករនៅខេត្តកណ្តាលអស់សង្ឃឹមក្នុងការដាំដុះ ក្រោយភ្ជួរបន្លែចោល ដោយសារគ្មានទីផ្សារ – កោះសន្តិភាព
៣. អ្នក អភិរក្ស ៖ ការផ្តល់ បណ្ណ ក្រីក្រ ដល់ អ្នកនេសាទ នៅ តំបន់ សត្វ ផ្សោត នឹង ធានានិរន្តរភាពសត្វ ផ្សោត – ភ្នំពេញបុស្តិ៍
៤. IMF ថាសេដ្ឋកិច្ចចិននឹងរួមចំណែក ១/៣នៃកំណើនសេដ្ឋកិច្ចពិភពលោក ដោយកំណើន ១% នៃផលិតផលក្នុងស្រុកសរុបរបស់ចិននឹងនាំឱ្យមានការកើនឡើង ០,៣% នៃកំណើនក្នុងសេដ្ឋកិច្ចអាស៊ីផ្សេងទៀត – Anadolu Agency
៥. អ្នកនាំពាក្យសេតវិមាន៖ អាមេរិកព្រួយបារម្ភចំពោះភាពតានតឹងនៅអ៉ីស្រាអែល និងជំរុញឱ្យមេដឹកនាំអ៉ីស្រាអែលស្វែងរកការសម្រុះសម្រួលគ្នាឱ្យបានឆាប់ – Reuters
#ams1minute